- ល្បុក្កតោ
ល្បុក្កតោ
ខ្មែរមានប្រវត្តិជាពូជអ្នកចំបាំង ពូជអ្នកប្រយុទ្ធ និងពូជអ្នកគុននិយម។ ទឹកដីមហានគរដ៏រុងរឿងដល់កំពូល ក៏ដោយសារបុព្វបុរសខ្មែរជាអ្នកខ្លាំង ពូកែខាងសិល្ប៍សាស្រ្ត និងយុទ្ធសិល្ប៍។ បើតាមកំណត់ត្រាលោក ជីវ តាក្វាន់ បានបញ្ជាក់ថា ខ្មែរពូកែច្បាំង ពិសេសវីរៈមហាក្សត្រខ្មែរ សុទ្ធសឹងជាអ្នកខ្លាំងពូកែធ្វើសឹកសង្គ្រាម។ សឹកសង្គ្រាមសម័យបុរាណ ត្រូវការអ្នកចេះក្បាច់គុន។ តាមរយៈភាពរុងរឿងនៃសម័យមហានគរ បញ្ជាក់ថា ខ្មែរគ្រប់ស្រទាប់ តាំងពីស្តេចដល់រាស្រ្តសាមញ្ញ ពិតជាអ្នកប្រកបដោយទេពកោសល្យខាងក្បាច់គុន យ៉ាងសំបូរបែប។
អ្វីទៅហៅថា ល្បុក្កតោ?
ពាក្យថា៖
ល្បុក្ក = វាយ ឬ ក្បាច់គុន
តោ = សត្វតោ ឬ អនុភាព
រួមសេចក្តីមក ពាក្យថា “ល្បុក្កតោ” មានន័យថាជាកំពូលក្បាច់គុន ប្រកបដោយអនុភាព ឬ ជាក្បាច់គុនខ្លាំងដូចសត្វតោ។
ក្បាច់គុនល្បុក្កតោចែកជា ១២មេ ហើយក្នុងមួយមេៗ មានរាប់រយក្បាច់។
ក្បាច់គុនល្បុក្កតោ ជាព្រលឹងវប្បធម៌ខ្មែរសុទ្ធសាធ ដែលដូនតាខ្មែរយើងបន្សល់ទុកអោយ។ ដូច្នេះដើម្បីអភិរក្សមរតកដែលមិនអាចកាត់ថ្លៃបាននេះ អោយបានគង់វង្ស សូមកូនខ្មែរចូលរួមហ្វឹកហាត់ និងជំរុញការយកចិត្តទុកដាក់ ព្រមទាំងបណ្តុះទឹកចិត្តអោយស្រឡាញ់ក្បាច់គុនខ្មែរ ពិសេសក្បាច់គុនល្បុក្កតោ តាមទិសស្លោក “ខ្មែរហាត់គុនខ្មែរ”៕
នេះជាការបង្ហាញក្បាច់គុនដំបងកំណាត់ (ដំបងមួយកំណាត់)
នេះជាការហាត់រៀន និងការបង្ហាញខ្លះៗនៃក្បាច់គុនល្បុក្កតោ
ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥ ចប់


Loading...
ខ្ញុំដូចជាមិនយល់ស្របចំពោះការបកស្រាយរបស់លោកនូវពាក្យ« ល្បុក្កតោ»យោលការស្ដាប់ឮរបស់ខ្ញុំ ថ្ងៃមួយខ្ញុំបានឮលោកពូម្នាក់បាននិយាយថា៖ ល្បុក្កតោ គឺមកពីពាក្យ « លោតបុកតោ » ព្រោះនៅថ្ងៃមួយមានលោកគ្រូក្បាច់គុនខ្មែរម្នាក់ បានជួបប្រទះគ្រោះថ្នាក់ធ្ងន់ គឺនៅចំពោះមុខលោកគ្រូនោះមានសត្វតោមួយដែលបំរុងនឹងប្រហារលោកធ្វើជាអាហារ។ តែដោយខ្លួនជាគ្រូគុនខ្មែរ លោកបានប្រើក្បាច់គុនដែលជាយុទ្ធវិធីរបស់លោកដើម្បីប្រយុទ្ធជាមួយនិងតោនោះ។ លោកបានប្រើចំណេះវិជ្ជាដែលលោកបានចេះ ឬ/ហើយនិង បានបង្កើតក្បាច់ផ្សេងទៀតដើម្បីសម្លាប់តោនោះ ហើយតោនោះក៏បានបាត់បង់ជីវិតទៅ។ ក្រោយមកលោកបាននិទានពីការប្រយុទ្ធរបស់លោកជាមួយសត្វតោ រីឯក្បាច់គុនដែលលោកបានបង្កើតហើយបង្រៀនដល់សិស្សានុសិស្សរបស់លោក លោកក៏បានប្រសិទិ្ធនាមឲ្យថា « ក្បាច់លោតបុកតោ »។ ពាក្យ «លោតបុកតោ» យូរៗទៅ ក៏ក្លាយទៅជា « ល្បុក្កតោ » ព្រោះថាជាធម្មតាទេ ភាសានិយាយ យូរៗទៅ គឺវាក្លាយទៅជាពាក្យផ្សេងដែលវាស្រដៀងទៅនិងស័ព្ទដើម ឬជួនកាលពាក្យមួយក៏អាចបានបាត់នូវស័ព្ទដើមរបស់ខ្លួនក៏មានដែរ។
ការពន្យល់ខាងលើនេះ គ្រាន់តែជាការឮរបស់ខ្ញុំតែប៉ុណ្ណោះ តើវាជាការណ៍ពិត ឬមិនពិតនោះខ្ញុំពុំអាចអះអាងបានទេ។ ឯពាក្យ « លោតបុកតោ » និង « ល្បុក្កតោ » គឺវាស្រដៀងគ្នាមែន! លោកអាចសាកល្បងនិយាយពាក្យ « លោតបុកតោ » ឲ្យលឿនបន្តិច ហើយស្ដាប់មើល៍ តើវាយ៉ាងណាដែរ?
ល្បុក្កតោ ( ល្បុកកៈ– ) ន. ដំបងខ្លីមួយប្រភេទសម្រាប់កាន់អបផ្ទាប់នឹងកំភួនដៃ ជាគ្រឿងការពាររងដំបងវែងឬបុកបុះការពារខ្លួន។ ឈ្មោះស្នៀតគុនដែលមានល្បុក្កតោជាគ្រឿងការពារៈ គុនល្បុក្កតោ ( ច្រើនមានតែពីសម័យបុរាណ )។ វចនានុក្រមខ្មែរ ភាគទី ២ , ១៩៦៨ ទំព័រ ១១៣៨៕
កូនខ្មែរ-បារាំង - ខែ សីហា 20, 2008 at 10:25 ល្ងាច
សូមមេត្តាបង្ហាញក្បាច់គុនល្បុក្ដតោតាមរយះរូបភាពវីដេអូអោយបានច្រើនជាង
នេះទៀតបានទេ។សូមអរគុណដ៏ជ្រាលជ្រៅចំពោះម្ចាស់គេហទំព័រនេះ។
កុដុម្ពី - ខែ វិច្ឆិកា 29, 2008 at 5:39 ព្រឹក
មិនសមជាក្បាច់ខ្លាំងដូចតោទេ! គឺខ្លាំងជាងតោ ព្រោះ ល្បុក្ក=វាយ តោគឺតោ ដូច្នេះត្រូវអោយន័យថា វាយជាមួយតោ។
មីរ៉ា - ខែ មេសា 26, 2009 at 1:01 ព្រឹក
ខ្ញុំចង់រៀន ក្បាច់ល្បុក្កតោ តើខ្ញុំអាចទាក់ទងតាមណា?
មឿនម៉ារ៉ានី - ខែ សីហា 26, 2009 at 5:07 ព្រឹក